មេ ប៉េអឹម ខេត្តកំពង់ស្ពឺ បញ្ជាឱ្យកម្លាំងត្រៀមចាត់ការក្រុមបះបោដែលចង់ផ្ដួលរំលំរដ្ឋាភិបាល

កំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាកងកម្លាំងនៃអាវុធហត្ថខេត្ត ឱ្យត្រៀមចាត់ការក្រុមបះបោដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដែលពួកគេគ្រោងធ្វើបាតុកម្មនៅលើផ្លូវជាតិលេខ៣ នាថ្ងៃទី១៨សីហា ។

ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន បានប្រកាសដាច់ណាត់ការពារជូនរដ្ឋាភិបាល ពិសេសការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនជាតិ និងគាំទ្រ CLV ។

ក្រៅពីនោះ លោក មេបញ្ជាការ បានឱ្យកម្លាំងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់បន្ថែម ពិសេសល្បាតតាមមូលដ្ឋាន បង្ការទប់ស្កាត់ ក្រុមក្មេងទំនើង បងតូចបងធំ និងករណីគ្រឿងញៀនជាដើម ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close