លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ ត្រូវត្រួតពិនិត្យមធ្យោបាយ ឧបករណ៍ សម្ភារៈប្រឆាំងបាតុកម្មឡើងវិញ ជាពិសេស វិទ្យុទាក់ទង!

ខេត្តកំពត៖ នៅថ្ងៃពុធ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំ ស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពត។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។ លោក លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ និងលោកអធិការនគរបាលក្រុង.ស្រុក ទាំង ០៩ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងជុំវិញការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពត ជូនអង្គប្រជុំរួមមានៈ
១/ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្តាប់សភាពការណ៍ និងប្រមូលព័ត៌មាននានា ដែលពាក់ព័ន្ធអសន្តិសុខសង្គមនៅក្នុងសង្គម ពិសេសសកម្មភាពភេរវកម្ម សកម្មភាពចលាចលសង្គម សកម្មភាពល្មើសច្បាប់ព្រហ្មទណ្ឌនានា ដើម្បីមានវិធានការទប់ស្កាត់ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋាន នីមួយៗ ។

២/ ត្រូវប្រមូលផ្ដុំកម្លាំងត្រៀមអន្តរាគមន៍ ( ឯកសណា្ឋនលេខ ៧) ក្រុមប្រចាំការតាមផែន និងតាមអធិការដ្ឋាននគរបាលស្រុក.ក្រុង ដើម្បីតាមដានក្តាប់សភាពការណ៍ទូទៅ និងចល័តអន្តរាគមន៍ទាន់ពេលនៅហេតុការណ៍កើតឡើង ជាយថាហេតុ។ ចាត់តាំងអនុវត្តន៍ចំណុចខ្ពស់ ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់មានសេចក្តីណែនាំថ្មី។ បានអនុញ្ញាតិច្បាប់ឲ្យមន្រ្តីក្រោមឱវាទ។

៣/ ត្រូវត្រួតពិនិត្យមធ្យោបាយ ឧបករណ៍ សម្ភារៈប្រឆាំងបាតុកម្មឡើងវិញ ជាពិសេសវិទ្យុទាក់ទង។

៤/ កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៦០១ ត្រូវបង្កើនការចល័តត្រួតពិនិត្យតាមខ្សែបន្ទាន់ព្រំដែនគោក និងសហការការពារសន្តិសុខ នៅក្នុងមូលដ្ឋានឈរជើង ឲ្យទទួលបានសុវត្ថិភាពល្អ។

៥/ គ្រប់ផែនការងារនិងអធិការដ្ឋាននគរបាលក្រុង.ស្រុក ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការងារការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម រាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ តាមរយៈផែនការងារសេនាធិការ។

អត្ថបទដែលជាប់ទាក់ទង
Open

Close