ចុះត្រួតពិនិត្យឆែកឆេរផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនJohnson &Johnson ចំនួន៣ទីតាំង ឱសថស្ថាន

ភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល ដែលដឹកនាំ និងក្រោមការសម្របសម្រួលដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនJohnson &Johnson ចំនួន៣ទីតាំងឱសថស្ថាន ។

ជាលទ្ធផល បានរកឃើញផលិតផល ចំនួន ១០៩៥ប្រអប់ និងត្រូវបានដកហូតដោយបញ្ជូនវត្ថុតាងទាំងនេះទៅរក្សារទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close