មេប៉ូលិសខេត្តកណ្តាល បញ្ជាអោយចាប់ ម្ចាស់ខ្សែក្រចាត់ អត់សង្វៀន បានហើយ..!

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ឡេង ចំណាប់ បោះពុម្ព និងលក់គ្រឿងសង្ហារឹម ដែលបានបង្ហោះវីដេអូ សកម្មភាពក្មេងទំនើងវៃគ្នា អមដោយខ្លឹមសារថា ហេតុការណ៍ក្មេងទំនើងវៃគ្នានៅមុននេះបន្តិច។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដាក់បទបញ្ជាឱ្យលោក អធិការ នៃអធិការដ្ឋាននគរបាលស្រុកកកោះធំ ដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន ចុះធ្វើការស្រាវជ្រាវ បង្រ្កាបករណីខាងលើនេះ។

ជាលទ្ធផល៖

នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅពេលកម្លាំងនគរបាលចុះទៅដល់ចំណុចទីតាំងកើតហេតុខាងលើបានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យមានគ្នាចំនួន០៣នាក់ ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់បាន ០១នាក់ មានឈ្មោះ ម៉ោង ភារៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យចំនួន០២នាក់ទៀត ដែលមានឈ្មោះ ផល្លី វ៉ាន់ឌី និងឈ្មោះ ពៅ ប្រិមប្រិយ បានរត់គេចខ្លួនបាត់ តែសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត។

ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញស្រុកកោះធំ បានកំពុងរៀបចំឯកសារកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន!

អត្ថបទដែលជាប់ទាក់ទង
Open

Close