កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តកំពតទាំងអស់ ប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ

ខេត្តកំពត៖  កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តកំពត ទាំងអស់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទាំងអស់ សូមធ្វើការប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close