ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត សូមប្រកាសគាំទ្រទាំងស្រុងលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម និងប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មានញុះញង់ ប៉ះពាល់ដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម
សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមប្រកាសគាំទ្រទាំងស្រុង លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA ហើយប្រឆាំងដាច់ខាត ចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ៕