លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ

ភ្នំពេញ៖ លោកវរសេនីយ៍ទោឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល  នៅថ្ងៃួទី១១ សីហា ២០២៤ លើកឡើងថា ៖ ក្នុងប៉ុន្មានថ្ងៃរយៈពេលកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។

លោកវរសេនីយ៍ទោឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល រាជធានីភ្នំពេញ សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា។

លោកវរសេនីយ៍ទោឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close