មេ ប៉េអឹម ខេត្តកំពង់ស្ពឺ ប្តេជ្ញាចិត្តដាច់ខាត ទោះក្នុងតម្លៃណា ក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៅកម្ពុជា

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានប្រកាសយ៉ាងជំហរ ប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៅកម្ពុជា។

សំណេរ នៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងរយៈពលប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យ ញុះញង់បង្ក ចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។

បើតាម ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន «ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំបាទប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ» ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close