លោក ជិន ប៊ុនធឿន បន្តដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ យកគ្រឿងចក្រស្ដារ និងរថយន្តបូមរំដោះទឹកតាមមូលដ្ឋានសង្កាត់ដែលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ យកគ្រឿងចក្រស្ដារ និងរថយន្តបូមរំដោះទឹកតាមមូលដ្ឋានសង្កាត់ ដែលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញ។
សូមជម្រាបជូនផងដែរថា កាលពីយប់ម្សិលមិញ បន្ទាប់មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានធ្វើអោយមូលដ្ឋានខណ្ឌមួយចំនួន របស់ រាជធានីភ្នំពេញត្រូវបានជន់លិច ដោយកន្លែង ជាក់ស្តែងក្នុងសង្កាត់មួយចំនួនរបស់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏ទទួលការជន់លិចដោយជំនន់ទឹកភ្លៀងនេះផងដែរ។ពីល្ងាចថ្ងៃទី៨ ម្សិលមិញ រហូតមកដល់ល្ងាចថ្ងៃនេះអាជ្ញាធរខណ្ឌឫស្សីកែវ បាននឹងកំពុងបន្តបូមទឹករំដោះទីតាំងដែលបានជន់លិចបានរួចរាល់ជាបណ្ដើរៗ។
អាជ្ញាធរខណ្ឌឬស្សីកែវ សង្ឃឹមនឹងជឿជាក់ថា ក្រោយពីគំរោងផ្លាស់ប្ដូរប្រព័ន្ធលូបង្ហូរ និងការស្ដារសម្អាតព្រែក ប្រឡាយក្នុងមូលដ្ឋាន និងជាពិសេសគំរោងសាងសង់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ បានបញ្ចប់ជាស្ថាពរ និងអាចជួយរំដោះនូវបញ្ហារជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានយ៉ាងល្អ៕























