មេ ប៉េអឹម ខេត្តកំពង់ធំ បានណែនាំ និងផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានមុនពេលចុះបេសកកម្មតាមគោលដៅក្នុងភូមិសាស្ត្រតំបន់ព្រៃឡង់…!

កំពង់ធំ៖ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំ និងផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានមុនពេលចុះបេសកកម្មតាមគោលដៅក្នុងភូមិសាស្ត្រតំបន់ព្រៃឡង់ ចំនួន ៣គោលដៅ គឺគោលដៅអូរអាច់ដែក គោលដៅអូរឃ្មង គោលដៅទន្លេដៃជ្រៃ ។

ក្នុងនោះលោកមេបញ្ជាការ បានណែនាំដល់ នាយទាហាន នាយទាហានរង និងពលទាហានត្រូវថែរក្សាសុខភាព, គិតគូរយកចិត្តទុក្ខដាក់ពីកន្លែងរស់នៅមុននឹងយើងបោះជំរំស្នាក់នៅជាពិសេសពេលយប់ត្រូវមើលជំវិញបរិវេណស្នាក់នៅក្រែងមានសត្វសាហាវផ្សេងៗបង្កគ្រោះថ្នាក់ដល់ខ្លួន, ត្រូវយកចិត្តទុកដាក់ពីការងារមុនចេញបេសកកម្ម ត្រូវប្រុងប្រយ័ត្នបទល្មើស ជនល្មើសអាចមានអាវុធកែច្នៃផ្សេងៗបង្កគ្រោះថ្នាក់ដល់កងកម្លាំងដែលចុះបំពេញបេសកកម្ម, ត្រូវចេះស្រលាញ់រាប់អាន និងសាមគ្គីភាពគ្នាជាមួយស្ថាប័ន កម្លាំងតំបន់ប្រតិបត្តិការសឹករង កម្លាំងនគរបាល និងកម្លាំងបរិស្ថានដែលឈរជើងនៅគោលដៅជាមួយគ្នា, លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនបងប្អូនដើម្បីដោះស្រាយបន្ថែមលើគោលរបបរបស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានទំនុកបំរ៉ុងនៅតាមបណ្តាគោលដៅ ក្នុងមួយខែថវិកាចំនួន ១,០០០,០០០៛ អង្ក៣០០គីឡូក្រាមនិង ប្រេងម៉ាស៊ូត៣០០លីត្រ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close