ដាក់ពាក្យប្តឹងប៉ូលិសហើយ! ក្រោយជនខិលខូច យករូបកូនស្រី របស់លោក ទៅដាក់ជា Profile បង្កេីតហ្វេសបុកក្លែងក្លាយ…!
ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ San Sokseiha កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានជូនដំណឹង ដល់បងប្អូន ក្រុមគ្រួសារ និងមិត្តភក្ត្រទាំងអស់ ឲ្យបានជ្រាបថា មួយរយ:នេះមានជនខិលខូច បានយករូបកូនស្រីរបស់លោក ទៅដាក់ជា Profile បង្កេីតហ្វេសបុកក្លែងក្លាយ ឆាតទៅអ្នកស្គាល់បន្លំជាកូនរបស់លោក (សូមបញ្ជាក់ថា កូនស្រីលោក មិនមាន ប្រេីប្រាស់បណ្តាញសង្គមណាមួយនោះទេ )។



