ខេត្តកណ្តាល៖ កាលពីថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរឃុំ ភូមិ វាយកំទេចរបង និងកាយដី ដែលបានសាងសង់ ចាក់រំលោភព្រែកខុសច្បាប់មួយកន្លែង ដែលរឹងរួស និងមិនអនុវត្តតាមសេចក្តីជូនដំណឹង។ ដោយក្នុងនោះអាជ្ញាធរ បានធ្វេីការហាមឃាត ជាច្រើនលើកច្រើនសារ ស្ថិតនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។








