ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា៖ ព្រែកជីហ្វូណនតេជោ ជាគម្រោងដែលទាញសមុទ្យឱ្យជាប់ទន្លេ ដូចប្រសាសន៍សម្តេចធិបតី បានលើកឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ច រួមមាន ដូចជា៖ ១) ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ២) កាត់បន្ថយថ្លៃដើម ចង្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ៣) កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ៥) បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផលត្រីជាមធ្យមប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ សម្រាប់ចូលរួមដំណើរការសាងសង់ព្រែកជីកនេះ និងចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី២០% ទៅ ៣១% ខ្ពស់ជាងអត្រាមធ្យម ១២% ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ៕









