Update តភ្ជាប់វិញហើយ! កំណាត់ផ្លូវដែក ភាគខាងជើងត្រង់ចំណុចPK-123+350 រងការខូចខាត ដោយឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់អោយដឹងនាល្ងាចថ្ងៃទី៤ សីហា ២០២៤ ថា ៖ កំណាត់ផ្លូវដែក ភាគខាងជើងត្រង់ចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ដោយឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈ ចំនួន៦ទូ (ទូទទេ) កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានតភ្ជាប់វិញហើយ នៅល្ងាចថ្ងៃដដែលនេះ។














