មុខសញ្ញាលួចកាត់ខ្សែភ្លេីង ​យ៉ាងសកម្ម ក្នុងទឹកដីភូមិសាស្រ្តស្រុកបាទី ត្រូវ ប៉ូលិស ឃាត់ខ្លួន ករណី លួច ម៉ូទ័រ​

ខេត្តតាកែវ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​ ០៣នាក់​ពាក់ព័ន្ធ​ក្នុងករណីអំពេីលួច (លួចម៉ូទ័រ​)​ និង​ជាមុខសញ្ញាលួចកាត់ខ្សែភ្លេីង​យ៉ាងសកម្មក្នុងទឹកដីភូមិសាស្រ្តស្រុកបាទី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនបានជនសង្ស័យចំនួ​ន​ ០៣​ នាក់​ ដែលពាក់ព័ន្ធក្នុងករណីអំពេីលួច​ កើតឡើងនៅត្រង់ចំណុចរោងចក្រផលិតទឹកក្រូចមួយកន្លែង ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់៖
១/.ឈ្មោះ ភួង ផានិត ហៅគត់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចកាត់ខ្សែភ្លេីង​ និងសម្ភារះផ្សេងៗយ៉ាងសកម្ម)(ឃាត់ខ្លួន)។
២/.ឈ្មោះ វុធ ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចកាត់ខ្សែភ្លេីង​ និងសម្ភារះផ្សេងយ៉ាងសកម្ម)(ឃាត់ខ្លួន)។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឡេង កេងបរមី ភេទប្រុស អាយុ ២៥ឆ្នាំ (ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀន​និង​ជាមុខសញ្ញាលួចកាត់ខ្សែភ្លេីងនិងសម្ភារៈផ្សេងៗយ៉ាងសកម្ម)និងដកហូតវត្ថុតាងម៉ូទ័រចំនួន ០២គ្រឿងរបស់ជនរងគ្រោះ រួមទាំងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១កញ្ចប់តូច នៅត្រង់ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close