(កំពង់ស្ពឺ) ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ
ដោយមានការសម្របសម្រួលពីលោក ទិន សុខចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។
កាលវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចភូមិសាលាគ្រួស ឃុំព្រះនិពាាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការងទទួលជំនាញ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចាត់អោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ករណី រក្សាទុក ចែកចាយ ជួញដូរ គ្រឿងញៀនចំនួន០៣នាក់
១.ឈ្មោះ សឿន គឹមហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ កាន ពិទិ ភេទប្រុស អាយុ២៤ មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ ឡុង កែវឡាយ ភេទប្រុស អាយុ២១ មុខរបរមិនពិតប្រាកដ
-ចាប់យកវត្ថុតាង:
១.ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១១កញ្ចប់(ធំ១កញ្ចប់,ធំល្មម០៤កញ្ចប់,តូច០៦កញ្ចប់)
២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
៣.ទូរសព្ទចំនួន ០៣គ្រឿ
៤.ម៉ូតូចំនួន០២គ្រឿង
៥.ឧបករណ៍ជក់បារីអេឡិចត្រូនិចYoozចំនួន០៣ដើម
៦.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
៧.ដាវចំនួន២ដើម
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តតកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។