ព័ត៌មានផ្សាយថា ៖ ពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូ(ជាប់នឹងប៉ុស្តិ៍យាមរបស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣ (ភ្នំដី)”! បំភ្លឺ…!

ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អង្គភាពសារ ព័ត៌មានគេហទំព័ររស្មីឯករាជ្យ បានធ្វើការចុះផ្សាយដែលមានខ្លឹមសារថា “ប្រភពពីប្រជាពលរដ្ឋបានអោយ ដឹងថា សកម្មភាពពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូ ស្ថិតនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនឹងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ គេបានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺ បាននឹងកំពុងធ្វើសកម្មភាពបើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសជារៀងរាល់ថ្ងៃ។ ចំពោះ ករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ។

សូមបញ្ជាក់ថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺ ជាប់នឹងប៉ុស្តិ៍យាមរបស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣ (ភ្នំដី)” ។

ពាក់ព័ន្ធនឹងការចុះផ្សាយរបស់អង្គភាពសារព័ត៌មានខាងលើ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង
Open

Close