លោក ស ថេត ៖ មិនសាកសមជា មន្ដ្រីនគរបាលជាតិ នោះទេ ដោយយករឿងផ្ទៃក្នុងរបស់ជាតិសំខាន់ៗទៅបង្ហើបប្រាប់អ្នកដ៏ទៃឱ្យគេជួយផ្សព្វផ្សាយ អាក្រក់…!

ខេត្តតាកែវ ៖ លោក ស ថេត ប្រាប់ នគរបាលទាំងអស់ មិនត្រូវនិយាយរឿង សម្ងាត់ផ្ទៃក្នុងរបស់ជាតិឱ្យ បរទេស ដឹងនោះទេ ព្រោះអាចនឹងគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ និងឈានទៅបែកបាក់សង្គមជាតិមួយ។

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនៃស្នងការនគរបាលខេត្ដតាកែវ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យការពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាពឱ្យបានរឹងមាំ ដើម្បីរួមគ្នាធ្វើ និងរួមគ្នាដោះស្រាយទាំងវិជ្ជមាន និងអវិជ្ជមាន។

លោក ស ថេត បានបញ្ជាក់ថា នគរបាលគឺត្រូវគោរពវិជ្ជាជីវៈ ដើម្បីរក្សាសម្ងាត់របស់ជាតិ ទើបជាកងកម្លាំងបម្រើរជាតិ និងពលរដ្ឋពិតប្រាកដ។

នាយឧត្ដមសេនីយ៍ ស ថេត បន្ថែមថា ប្រសិនបើ នគរបាលធ្វើផ្ទុយពីនេះ គឺមិនសាកសមជាមន្ដ្រីនគរបាលជាតិនោះទេ ដោយយករឿងផ្ទៃក្នុងរបស់ជាតិសំខាន់ៗទៅបង្ហើបប្រាប់អ្នកដ៏ទៃឱ្យគេជួយផ្សព្វផ្សាយអាក្រក់នេះធ្វើដើម្បីអ្វី។

លោក បន្ដថា ការចូលរួមជាមតិយោបល់ដើម្បីស្ថាបនា អង្គភាពត្រូវទទួលយកសម្រាប់កែតម្រូវ ព្រោះគ្មានអ្នកណាម្នាក់ធ្វើគ្មានកំហុសនោះទេ។

ជាមួយគ្នានេះ លោក ស ថេត បានជំរុញឱ្យពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កភាពកក់ក្ដៅ និងសេចក្ដីទុលចិត្ដពីប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close