ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៧:០០នាទី ដល់ម៉ោង ០៩:០០ នាទីព្រឹក នៅក្នុងបរិវេណផ្សារទំនើបអុីអនម៉លសែនសុខ កំលាំងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វេីលំហាត់សមយុទ្ធពន្លត់អគ្គីភ័យ និងសង្គ្រោះជាក់ស្តែងនៅផ្សារទំនេីបអុីអនសែនសុខ តាមបណ្ដោយផ្លូវ ១០០៣ ភូមិ បាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយនាយកដ្ឋានបានធ្វេីការជូនដំណឹងរួចជាស្រេច ។
ករណីលំហាត់សមយុទ្ធពន្លត់អគ្គីភ័យ និងសង្គ្រោះនេះ ត្រូវបានជនខិលខូចទុច្ចរឹតយកទៅបង្ហោះបំភ្លៃមហាជនថាឆេះផ្សារទំនេីប។
អាស្រ័យដូចបានជម្រាបជូនខាងលេី សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។