ក្រោយចូលកាន់តំណែងជាអភិបាលខេត្ត លោក សរ សុពុត្រា បញ្ជាកម្លាំងបង្ក្រាបទីតាំងទទួលផលចោរកម្ម ជាបន្តបន្ទាប់
ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោយពីទទួលបាននូវពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានដាក់បទបញ្ជា ទៅមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តមានប្រសាសន៍ បែបនេះ នៅរសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៤ ទីបញ្ជាករកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បន្ទាប់ពីរ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាប និងឃាត់ខ្លួន បានជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹង ក្រុមចោរលួចកាច់ករម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា សមត្ថកិច្ចបានបានធ្វើការពន្លាត និងតាមប្រមាញ់ចាប់ យកមុខសញ្ញា និងចាប់យក វត្ថុតាងបានមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ក្រោយទទួលបទបញ្ជាពី លោកអភិបាលខេត្ត កម្លាំងកងរាជអាហត្ថ បានធ្វើការអង្កេតនិងស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងបានមួយចំនួនដែលពាក់ព័ន្ធ ទៅនឹងចោរកម្មនិង រក្សាទុក ការប្រើប្រាស់សារធាតុ ញៀនដោយខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។
សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីពិនិត្យម៉ូតូ ដោយភ្ជាប់មកជាមួយនូវឯកសារផ្លូវការ និងច្បាស់លាស់៕
ដោយ៖ អ៊ុល គឹមលាង