ភ្នំពេញ ៖ មេប៉ុស្តិ៍ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង លោក រ៉ាន់ យ៉ា ត្រូវបានឃាត់ខ្លួនរួម និងបក្ខពួក បាន បញ្ជូនទៅកាន់តុលាការ ប៉ុន្តែគេមិនបានបញ្ជាក់ថា ជាបទល្មើសអ្វីនោះទេ ខណៈប្រភពប្រាប់ថា សង្ស័យជាបទល្មើសគ្រឿងញៀន ។
លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ បានប្រាប់សារព័ត៌មាន TNN NEWS ថា កាលពី២ថ្ងៃមុន ស្នងការបានហៅ លោក មេប៉ុស្តិ៍ឃុំ អ្នកលឿង ទៅសួរនាំ ប៉ុន្តែលោកមិនបានជ្រាបថា ហៅសួររឿងអ្វីនោះទេ។
លោក សេង ពន្លក បន្តថា មានតែមេប៉ុស្តិ៍ម្នាក់ប៉ុណ្ណោះដែលត្រូវហៅសួរនាំ ក្រៅពីនោះគឺមិនមែនជាប៉ុស្តិ៍ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់សារព័ត៌មាន TNN NEWS នៅរសៀលថ្ងៃទី២៨ ខែកក្កដា យ៉ាងខ្លីថា «បញ្ជូនទៅតុលាការអស់ហើយ» តែលោកមិនបានលម្អិតរឿងនេះទេ ដោយលោកស្នងការ ជំរុញឱ្យទៅសួរអ្នកជំនាញ ។