មេប៉ូលិសខេត្តបាត់ដំបង បញ្ជា ការស្រាវជ្រាវជាបន្ទាន់ ចំពោះមន្រ្តីដែលអនុវត្តការងារនោះផ្ទាល់ និងស្នេីឱ្យម្ចាស់គណនីខាងលេី ចូលមកធ្វេីការបំភ្លឺ….!
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា ប ជូនសាធារណជនអ្នកសារព័ត៌ មាននិងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាប៉ុន្មានថ្ងៃនេះឃេីញម្ចាស់គណនីហ្វេសប៊ុកឈ្មោះChan Noeurm បានបង្ហោះឃ្លីបវីដេអូមួយ ដែលគាត់បានថតនៅលេីរថយន្តហេីយគាត់សរសេរថា បងប៉ូលិសខេត្តបាត់ដំបង។
ក្នុងសម្លេងដែលបានឮគឺមន្រ្តីនគរបាលចរាចរណ៍បានស្នេីសុំការសហការពីគាត់ដេីម្បីឱ្យចុះពីលេីរថយន្តមកក្រោម ជាច្រេីនលេីក ច្រេីនសារ ក៏ប៉ុន្តែគាត់មិនបានសហការទេគឺដាច់ខាតមិនចុះហេីយបានបន្តដំណេីរទៅមុខតែម្តង ហេីយបានបង្ហោះឃ្លីបវីដេអូរនេះក្នុងគណនីខាងលេីនិងនាំទៅដល់ការយល់ច្រឡំពីមជ្ឈដ្ឋានមួយចំនួនដែលមិនបានយល់រឿងពិត ហេីយ ផ្តេីមនូវការបញ្ចេញមតិយោបល់ផ្សេងៗគ្នា។
ដេីម្បីដោះស្រាយចំពោះបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់ ចំពោះមន្រ្តីដែលអនុវត្តការងារនោះផ្ទាល់និងស្នេីឱ្យម្ចាស់គណនីខាងលេី ចូលមកធ្វេីការបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ពីថ្ងៃស្អែកទី២៨ខែកក្កដាឆ្នាំ២០២៤ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នក សារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕
(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)By kosal!