អភិបាលខេត្តសៀមរាប ផ្តល់ រ៉ឺម៉ក់ម៉ូតូ១ ឈុត និងថវិកាមួយចំនួន ជូនដល់លោក ស៊ូ សាវ៉ាត ជាម្ចាស់រ៉ឺម៉កដែលរងគ្រោះ ក្នុងហេតុការណ៍ ដើមឈើរំលំសង្កត់ នៅខ្លោងទ្វារទន្លេអុំ

ខេត្តសៀមរាប៖ ដោយសារ មានក្តីអាណិត និងទឹកចិត្តមេត្តាករុណា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានផ្តល់ ជូនរ៉ឺម៉ក់ម៉ូតូ០១ ឈុត និងថវិកាមួយចំនួន ជូនដល់លោក ស៊ូ សាវ៉ាត ជាម្ចាស់រ៉ឺម៉កដែលរងគ្រោះ ក្នុងហេតុការណ៍ ដើមឈើរំលំសង្កត់ នៅខ្លោងទ្វារទន្លេអ៊ំ បណ្តាល អោយរ៉ឺម៉កម៉ូតូខូចខ្ទិចអស់ មិនអាចជួសជុលឡើងវិញបាន ដើម្បីគាំទ្រដល់ដំណើរការរកស៉ី ទទួលទានទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ជូនគ្រួសារគាត់ ឡើងវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close