ប្រជាពលរដ្ឋ មួយចំនួនបាននឹងកំពុងទន្ទ្រានកាន់កាប់ដីព្រែកអូរវែង ក្នុងរូបភាពជាការចាក់កម្ទេចថ្ម ចាក់អាចម៍ដី និងសាងសង់សំណង់ផ្សេងៗរំលោភចូលទៅក្នុងដីព្រែកអូរវែង ជាហេតុធ្វើឱ្យទំហំព្រែករួមតូច គោក ហើយរាក់ ពុំអាចរំដោះទឹកបានទាន់ពេលវេលានៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ

រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ជាប្រធានអង្គភាពរដ្ឋ ម្ចាស់ ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅ និងកាន់កាប់ដីនៅតាមបណ្តោយព្រែកអូរវែង ស្ថិតក្នុងសង្កាត់ច្រាំងចំរេទី១ សង្កាត់ច្រាំងចំរេទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដោយផ្អែកតាមការពិនិត្យ និងកត់សម្គាល់ពីស្ថានភាពបច្ចុប្បន្ន នៃព្រែកអូរវែងឃើញមានម្ចាស់ក្រុមហ៊ុន ឯកជន និងបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងទន្ទ្រានកាន់កាប់ដីព្រែកអូរវែង ក្នុងរូបភាពជាការចាក់កម្ទេចថ្ម ចាក់អាចម៍ដី និងសាងសង់សំណង់ផ្សេងៗរំលោភចូលទៅក្នុងដីព្រែកអូរវែង ជាហេតុធ្វើឱ្យទំហំព្រែករួមតូច គោក ហើយរាក់ ពុំអាចរំដោះទឹកបានទាន់ពេលវេលានៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ដូចនេះ ដើម្បីបង្ការទប់ស្កាត់ការ រំលោភកាន់កាប់ដីព្រែកអូរវែង ក៏ដូចជាចូលរួមថែរក្សាទំហំព្រែកអូរវែងឱ្យបានគង់វង្ស ធានាឲ្យចរន្តទឹកហូរបានទាន់ ពេលវេលា បញ្ចៀសការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះវាស់វែងបោះបង្គោល កំណត់ទំហំព្រែកអូរវែងទៅតាមខ្លឹមសារនៃអនុក្រឹត្យលេខ ៩៨អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់រាជ រដ្ឋាភិបាលកម្ពុជាឱ្យបានច្បាស់លាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាលោក-លោកស្រី ជាប្រធានអង្គភាពរដ្ឋ ម្ចាស់ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ ឫស្សីកែវ ក្នុងការចុះអនុវត្តកិច្ចការខាងលើជាក់ជាមិនខាន។ ចំពោះកាលបរិច្ឆេទនៃការចុះវាស់វែងខាងលើ រដ្ឋបាល ខណ្ឌឫស្សីកែវ នឹងជូនដំណឹងទៅរដ្ឋបាលសង្កាត់ពាក់ព័ន្ធជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close