ក្តីព្រួយបារម្ភ រឿង បង្គោលប៉ាណូ ពាណិជ្ជកម្មកាត់ទទឹងផ្លូវ នៅស្តុបណតប្រ៊ីត ផ្លូវម៉ៃដា 2004! អាជ្ញាធរ ពន្យល់ហើយ!
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មានករណីអាខោនហ្វេសប៊ុកឈ្មោះ ជាងសោ ផ្សារព្រៃទា បានបង្ហោះរូបភាព និងវីដេអូរបារកាត់ទទឹងផ្លូវ និងសរសេរខ្លឹមសារថា “សូមបងប្អូន ដែលមានជំនាញ ជួយប្រាប់ផង តើបង្គោល ប៉ាណូ បែបនេះអាច និងបង្កគ្រោះថ្នាក់ ដែររឺទេ ព្រោះខ្ញុំឃើញថា រដូវនេះ មានភ្លៀង និងខ្យល់កន្រ្តាក់ ខ្លាំងសូមបងៗអាជ្ញាធរជួយមើលប ង្គោលប៉ាណូ នៅស្តុបណតប៊្រីតដ៍ ផ្លូវម៉ៃដា 2004 ផង” ។
ចំពោះករណីខាងលើ រដ្ឋបាលខណ្ឌសែនសុខសូមបំភ្លឺជូនសាធារណ:ជនជ្រាបថា ៖ ចំពោះរបាកាត់ទទឹងផ្លូវផ្សព្វផ្សាយពាណិជ្ជកម្មមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជើងទំររឹងមាំរួចជាស្រេច ហើយ ម្ចាស់ក្រុមហ៊ុននេះ មានការបារម្ភក្នុងករណីដែលមានភ្លៀងខ្លាំង និងខ្យល់កន្ត្រាក់ជាយថាហេតុ ទេីបម្ចាស់របាកាត់ទទឹងផ្លូវផ្សព្វផ្សាយពាណិជ្ជកម្ម បានបន្ថែមដែកផ្សារដើម្បីជ្រែងឲ្យកាន់តែរឹងមាំ ប៉ុន្តែមិនទាន់បានផ្សារចប់រួចរាល់ មកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទើបម្ចាស់របាកាត់ទទឹងផ្លូវបានមកផ្សារបង្ហើយការងារ ដើម្បីបញ្ចប់ក្នុងថ្ងៃនេះ ។
អាស្រ័យហេតុនេះ សូមសាធារណ:ជន មេត្តាជ្រាប ។




