ផេក និង ហ្វេសប៊ុក មួយចំនួន ផ្សាយព័ត៌មានក្លែងក្លាយ និងបំពុលសង្គម ករណី ឆេះរោងស្នាក់នៅកម្មករប្រមូលសម្រាម (ស៊ិនទ្រី)…!
មន្ទីរព័ត៌មានខេត្តកំពង់ចាម៖ សូមជម្រាបជូនដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា ករណីផ្សាយរបស់ Account ឈ្មោះ Chhoeng Thoeurn និងមានផេកសារព័ត៌មានផ្សេងៗទៀត បានធ្វើការចែកចាយនូវព័ត៌មានមិនពិត ដោយមានខ្លឹមសារថា (ឆេះខ្ទិចហើយបងប្អូនអើយអណ្តូងច្រុះស្រុកកំពង់សៀមខែត្តកំពង់ចាម) ធ្វើអោយមានការភ័ន្តច្រឡំដល់សាធារណៈជន។
សូមបញ្ជាក់ថា តាមរបាយការណ៍ពីស្នងការរដ្ឋាននគបាលខេត្តកំពង់ចាមឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៣ និង ៣០នាទី មាន
ករណីអគ្គិភ័យ ១កើតឡើង ឆេះរោងស្នាក់នៅកម្មករប្រមូលសម្រាម (ស៊ិនទ្រី) ដោយមានមនុស្សរស់នៅ ២៣គ្រួសារនៅ ចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយម្ចាស់រោងឈ្មោះ *ឈុំ សារ៉ុន* អាយុ៤០ឆ្នាំ ភេទប្រុស ជាតិខ្មែរ និងប្រពន្ធឈ្មោះ វន់ គឹមហ៊ាន់ អាយុ ៣៣ឆ្នាំជាតិខ្មែរ។
ដូចនេះ សូមបងប្អូនសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ កុំបន្តចែកចាយនូវព័ត៌មានមិនពិតនេះបន្តទៀត ដែលនាំកើតមាននូវការភ័ន្តច្រឡំ និងប៉ះពាល់ដល់សណ្ដាប់សង្គម។