បញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្ម ៣០រូប តែងតាំងថ្មី ២៩រូប

ភ្នំពេញ៖ មន្រ្តីក្រសួងពាណិជ្ជកម្ម ចំនួន៣០រូប ដែលមានតួនាទីជាទីប្រឹក្សា និងជំនួយការ កាលពីពេលកន្លងទៅត្រូវរដ្ឋាភិបាល បញ្ចប់មុខតំណែង និងតែងតាំងសាជាថ្មី២៩រូប ក្នុងនោះមានទីប្រឹក្សា ចំនួន២១រូប (ឋានៈស្មើ អគ្គនាយករង ១២រូប, ឋានៈស្មើ ប្រធាននាយកដ្ឋាន ០២រូប និងគ្មានបញ្ជាក់អំពីឋានៈស្មើ ដោយពុំទទួលប្រាក់បំណាច់មុខងារ ០១រូប) និងជំនួយការ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ចំនួន០៨រូប ។ នេះបើយោងតាមអនុក្រឹត្យលេខ ៥៧០អនក្រ.តត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចធុបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close