ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចូលរួមរំលែកមរណទុក្ខវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាជីតាបង្កើតរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី
ភ្នំពេញ៖ នាយប់ ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
បានដឹកនាំប្រតិភូ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចូលរួមរំលែកមរណទុក្ខវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាជីតាបង្កើតរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី ដែលបានទទួលមរណភាពកាលពីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។
សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។