កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បញ្ជូនជនសង្ស័យ២នាក់ និងវត្ថុតាង ទៅតុលការ ករណី រក្សាទុក ជួញដូរនិងចែកចាយគ្រឿងញៀន
(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ ស្រាវជ្រាវបង្រ្កាប បទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ និងពន្លាតដែនដីសហការជាមួយ កងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីទីតាំងផ្សេងគ្នា:
ទី១ .នៅវេលាម៉ោង ១១:៤០ នាទីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ ស្តិតនៅចំណុចភូមិអង្គសណ្ដាន់ សង្កាត់ព្រះស្រែក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
១.ឈ្មោះ ស៊ន ផល្លា ភេទប្រុស អាយុ៤០ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអង្គសណ្ដាន់ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។
ចាប់យកវត្ថុតាងរួមមាន:
១.ម៉ូតូ០១គ្រឿង
២.ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨បញ្ចប់ ,ធំ១កញ្ចប់,ធំល្មម១កញ្ចប់ តូច០៦កញ្ចប់ ទម្ងន់សុទ្ធសរុប៦,៥៤ក្រាម
៣.ទូរសព្ទដៃចំនួន០១គ្រឿង
៤.ឧបករណ៍ជក់គ្រឿងញៀន
ទី២. នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល
កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ និងកម្លាំងស្រុកពញាឮ ខេត្តកណ្ដាល (ពន្លាតដែនដី)។
តាមការចង្អុលបង្ហាញពី ជនសង្ស័យឈ្មោះ ស៊ន ផល្លា ឈ្មោះហៅក្រៅ ឡា បានឆ្លើយប្រាប់ពីបក្ខពួកជួញដូរគ្រឿងញៀន។
កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
១.ឈ្មោះ សៀន ភារិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
ចាប់យកវត្ថុតាងរួមមាន:
១.ម៉ូតូម៉ាកស្កុបពី ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1N1688 ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវីធី ៕