ក្រុមគ្រួសារ លោកគ្រូ អេ ភូថង បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណ:.. ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងសិក្សា បន្ធូរបន្ថយ លើការដាក់ពិន័យ…!
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បញ្ជាក់ថា ៖ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម នឹងសិក្សាបន្តជាមួយនិងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើ សំណូមពរ សុំបន្ធូរបន្ថយ ការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។