សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចគឺជាអ្នកផ្តួចផ្តើមគំនិតនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលមិនដូចការលើកឡើងរបស់អ្នកវិភាគនៅក្រៅស្រុកមួយចំនួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានស្តាប់អ្នកវិភាគនៅក្រៅស្រុកមួយរូបដែលបានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នេះត្រូវបានផ្តួចផ្តើមដោយ ភាគីវៀតណាម នៅឆ្នាំ១៩៩៥ ដែលចំណុចនេះត្រូវបានសម្តេចតេជោ បានបដិសេធទាំងស្រុង៕

ប្រភព៖ អង្គភាពពត៌មាន និងប្រតិកម្មរហ័ស

 

អត្ថបទដែលជាប់ទាក់ទង
Open

Close