ក្តៅដូចបាយពុះ! ផ្ទុះការតវ៉ា និងជជែកវែកញែក ទាំងក្នុងសង្វៀន និង លើបណ្តាញសង្គម «ម៉ឺន មេឃា Vs ចាន់ ប៊ុនហឿន»
ភ្នំពេញ៖ ផ្ទុះការតវ៉ា និងជជែកវែកញែក ទាំងក្នុងសង្វៀន និង លើបណ្តាញសង្គម ពី ព្រឹត្តិការណ៍ធំ ជំនួប ដណ្ដើមខ្សែក្រវាត់កំពូលជើងឯក គុនខ្មែរ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម រវាង កីឡាករម៉ឺន មេឃា Vs ចាន់ ប៊ុនហឿន កាលពីល្ងាចថ្ងៃទី២១ កក្កដា ២០២៤ នៅស្ថានីយ៍ទូរទស្ស PNN ឧបត្ថម្ភ ក្រុមហ៊ុនស្រាបៀរ Ganzberg ។
ក្រោយចប់ការប្រកួត យោងតាម គណនី ហ្វេសប៊ុក ឈ្មោះ Maeun Meikhea – ម៉ឺន មេឃា បង្ហោះថា «ប្រាក់រង្វាន់ដែល មុឺន មេឃា ទទួលបានជើងឯករង តម្លៃខ្លួន ប្រាក់រង្វាន់គ្រូឆ្នើម និងលុយក្លិប សរុប= 15លាន 12សែនរៀល។ សូមវេចូលមន្ទីពេទ្យគុន្ធបុប្ផាទាំងអស់ ហើយសូមពឹងពាក់ដល់ស្ថានីយ៍ PNN យកថិវិកានេះប្រគល់ជូនមន្ទីគុន្ធប្ផាផង ហើយសូមថតបង្ហោះអោយមហាជនបានឃើញផងដើម្បីចូលរួមទាំងអស់គ្នា សូមអគុណ។
ហ្វេសប៊ុក Eh Phouthong បង្ហោះថា ៖ នៅលើលោកនេះគ្មានអ្វីថិតថេទេការាប់អានស្មោះគ្មានទេមានតារាប់អានផលប្រយោជន៍ .មិត្តស្មោះមិនងាយរកទេបើមិត្តផឹកសុីគឺសំបូរណាស់.កុំស្រលាញ់រាប់អានអ្នកអោយអស់ពីរចិត្តប្រយត្ន័ការតបស្នងមកវិញនៅការខកចិត្ត។
ស្រាប់តែនៅថ្ងៃទី២២ កក្កដា ២០២៤ ហ្វេសប៊ុក ស សុម៉ាលីភូថង ៖ រឿង អ្វីៗដែលកើតឡើងម្សិលមុិញនាងខ្ញុំទោសបងប្អូនជនរួមជាតិទាំងអស់ផងដែលខ្ញុំនឹងក្រុមគ្រួសារបានប្រើពាក្យខ្លះមិនល្អដោយកំហឹងហើយរឿងម្សិលមុីញខ្ញុំនឹងក្រុមគ្រួសារចិត្តត្រជាក់នឹងលែងខឹងអស់ហើយហើយខ្ញុំសូមចប់ត្រឹមនឹង..ហើយបងប្អូនមួយចំនួនបានណែនាំក្រុមគ្រួសារអោយទៅបើកប្រាក់ឧបត្ថមនឹងយកមកទិញសំភារះជូនដល់ក្លឹបគុនខ្មែរតូចហើយអត់ៗ.ចឹងហើយខ្ញុំនឹងធ្វើតាមបងប្អូន
ចុងក្រោយសូមជូនពរបងប្អូនហ្វែនទាំងអស់សុខភាពល្អនឹងសំណាងល្អ។
ដោយឡែក ហ្វេសប៊ុក Eh Yanut Phouthong ៖ខ្ញុំអន់ចិត្តចំពោះ លោកអាជ្ញាកណ្តាល ដោយសារតែពិបាកទប់អារម្មណ៍ ទើបខ្ញុំប្រើពាក្យមិនសមរម្យ ទៅលោកគ្រូអាជ្ញាកណ្ដាលខ្ញុំសុំទោសលោកគ្រូ ហើយក៏សុទោ សហ្វេនៗ ដែលខ្ញុំប្រើពាក្យមិនបានល្អ តែខ្ញុំពិតជាអន់ចិត្តខ្លាំង ចំពោះការកាត់សេចក្តីរបស់ លោកអាជ្ញាកណ្តាល។