ខេត្តកណ្តាល៖ តាម ហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី២១ កក្កដា ២០២៤ បានបង្ហោះចោទជាសំនួរថា ៖ នរណាជា ឃាតករ?
អភិបាលខេត្ត រូបនេះ លើកឡើងថា ៖ ប្រជានេសាទម្នាក់ បានស្លាប់ ដោយប្រេីឧបករណ៍ឆក់ត្រី (ខុសច្បាប់) បែរជា ឆក់ខ្លួនឯងស្លាប់។ គ្រោះថ្នាក់បែបនេះ ហេីយ ដែលប៉ុន្មានថ្ងៃមុនលោក បានបញ្ជាអោយចាត់វិធានការច្បាប់ទៅលេីជនម្នាក់ ដែលផលិត ចែកចាយ ឧបករណ៍ខុសច្បាប់នេះ ព្រោះបំផ្លាញ ធនធានធម្មជាតិ និង ជីវិតមនុស្ស ។
លោក គួច ចំរើន អំពាវនាវ ដល់ ប្រជានេសាទ ដែលមានឧបករណ៍នេះ ឈប់ប្រេីទៀតទៅ ហេីយយកមកប្រគល់អោយ អជ្ញាធរយេីងកំទេចចោលវិញ ។







