ខេត្តសៀមរាប៖ នាល្ងាចទី១៩ កក្កដា ២០២៤ យោងតាម គណនី ហ្វេសប៊ុក ឈ្មោះ Chan Ritha បាន ខមិន ចូលផេក រដ្ឋបាលខេត្តសៀមរាប មានទាំងរូបភាព និងខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖
គោរពឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាលខេត្តរង នឹងបងៗមន្រ្តីគ្រប់ជាន់ថ្នាក់ ប្រធាន/អនុប្រធានពាក់ព័នទាំងអស់ ខ្ញុំពិតជាសប្បាចិត្តរីករាយពេលបាន លឺ សម្តេច មានអនុសាស្ត្រ ក្នុងការលេីកឡេីង អំពីភ្ញៀវទេសចរណ៍ និងគាំទ្រឱ្យខេត្តបង្កេីតការជិះទូកនៅតាមដងស្ទឹង។
ប៉ុន្តែ ក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ តាមបណ្តោយផ្លូវទំនប់៧៨ ពេលភ្លៀងផ្លូវនេះមានស្ថានភាពពិបាកក្នុងការធ្វើដំណើររអិលដួល ពេលរាំងក៏ហ៊ុយខ្លាំង ចឹងទេសូមបងៗមន្រ្តីគ្រប់ជាន់ថ្នាក់ ប្រធាន/អនុប្រធានពាក់ព័នទាំងអស់ មេត្តាចុះពិនិត្យ និងដោះស្រាយ។ សូមអរគុណ
ដោយឡែក គណនី ហ្វេសប៊ុក ឈ្មោះ Voeurn Saveth បានបង្ហោះកាលពីថ្ងៃទី១៨ ខែកក្កដា ២០២៤ ថា ៖ ស្ថានភាព ផ្លូវថ្នល់ ស្រុកខ្ញុំ ភូមិជ្រាវ សង្កាត់ជ្រាវ…
ផុសទុកមេីល ឆ្នាំក្រោយ…. បេីសិនបានជាផ្លូវបេតុង មិនដឹងប្រជាពលរដ្ឋ គាត់សាទរយ៉ាងណាទេ ទាំងគេទាំង ខ្ញុំ។
ពលរដ្ឋ សង្ឃេមថា អភិបាលស្រុក មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឆ្លៀតមូរជើងខោ ចុះពិនិត្យ ថា តើ បងប្អូនប្រជាពលរដ្ឋ រៀបរាប់ពី ក្តីកង្វល់ និងទុក្ខលំបាក ខាងលើពិតដែរឬទេ?
អង្គភាព នឹងផ្សាយលម្អិតជាបន្តបន្ទាប់ទៀតប្រសិនបើមានការពន្យល់បកស្រាយពី អាជ្ញាធរ មន្ត្រីជំនាញ និង មន្ទីរពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន និងប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់ ពីបញ្ហាខាងលើ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ៖ ផ្លូវនេះ អាចរបស់ អភិវឌ្ឍន៍ជនបទ ឬ ធនធានទឹក ឬ មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា កំពុងឆែកទៅខេត្តសិន៕