រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ

ខេត្តតាកែវ៖ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ លេខ ៤២៣៦ ប្រក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ចំនួន ៤រូប នៅរដ្ឋបាលខេត្តតាកែវ ។

ដោយក្នុងនោះបានធ្វើការប្រគល់ភារកិច្ចជូន មន្រ្តី ២រូប ដូចខាងក្រោម ៖

១ លោក នួន សារ៉ែន ពី នាយករងរដ្ឋបាលសាលាខេត្តតាកែវ ទៅជា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ជំនួស លោក យស រចនា ឡើងមកជា នាយករងរដ្ឋបាលសាលាខេត្តតាកែវ វិញ ។

២ លោក ហ៊ឹម ម៉ាឡាយ៉ា ពី នាយករង ទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តតាកែវ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បាក់ដៃ ស្រុកអង្គរបូរី ជំនួស លោក ព្រហ្ម ប៊ុនថន អោយទៅបំរើការងារនៅអង្គភាពដើមវិញ ។

ក្នុងលិខិតរបស់ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អាណត្តិបំពេញការងាររបស់សាមីខ្លួនមានរយៈពេល ២ឆ្នាំ នៅពេលចប់អាណត្តិ រដ្ឋបាលខេត្តតាកែវ ត្រូវលើកសំណើសុំផ្លាស់ប្ដូរ ឬបន្តអាណត្តិមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ

អត្ថបទដែលជាប់ទាក់ទង
Open

Close