ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការចេញប័ណ្ណកម្មសិទ្ធិលើដីធ្លីពាក់ព័ន្ធនឹងក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា ឯ.ក ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការចេញប័ណ្ណកម្មសិទ្ធិលើដីធ្លីពាក់ព័ន្ធនឹងក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា ឯ.ក ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុនលោកប្រធាននាយកដ្ឋាននីតិកម្ម លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង លោក មាស ដារ៉ា ប្រធានមន្ទីរស្តីទី មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងមន្រ្តីពាក់ព័ន្ធ , លោក នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង លោកអភិបាល នៃគណៈអភិបាលស្រុកសំពៅលូន ខេត្តបាត់ដំបង លោកអភិបាលនៃគណ:អភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងប្រធានភូមិបាលការិយាល័យ ដ.ន.ស.ភ នៃរដ្ឋបាលស្រុកសំពៅលូន និងស្រុកម៉ាឡៃ។

អត្ថបទដែលជាប់ទាក់ទង
Open

Close