ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវព្រះនរោត្តមមុខអគារភ្លោះកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឃាត់ម៉ូតូប្រជាពលរដ្ឋចំនួន១៦គ្រឿងដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ (បញ្រ្ចាសផ្លូវ) ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ។
នៅបន្ទាប់ពីអ្នកលេងបណ្តាញសង្គមនៅពេលថ្មីៗនេះបានថតបង្ហោះរិះគន់ចំពោះប្រជាពលរដ្ឋមួយចំនួនបើកបរម៉ូតូជិះបញ្ច្រាសផ្លូវនៅចំណុចខាងលើបង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍៕






