ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៦ និងផ្សព្វផ្សាយសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ លោកស្រីប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលខណ្ឌសែនសុខ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលសង្កាត់ទាំង៦ សមាជិកសមាជិការក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ កងកំលាំងទាំង៣ប្រភេទ លោកចៅសង្កាត់ទាំង៦ សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រធានមណ្ឌលសុខភាព មន្ត្រីរាជការ សរុបអ្នកចូលរួម៤៥០នាក់ នៅអាគារនៅវិមានពិភពថ្មីសែនសុខ។





















