រដ្ឋបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគ សម្លៀកបំពាក់ ក្នុងធុង «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា ប្រកបដោយទឹកចិត្តជ្រះថ្លា

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃ រដ្ឋបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគ សម្លៀកបំពាក់ ក្នុងធុង «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា ប្រកបដោយទឹកចិត្តជ្រះថ្លា។

សូមអញ្ជើញបងប្អូនសាធារណៈជន ដែលមានបំណងចូលរួមបរិច្ចាគ ដូចជា សៀវភៅ ប៊ិក សម្លៀកបំពាក់ របស់របរសម្ភារៈ ប្រើប្រាស់ផ្សេងៗ សូមបងប្អូនអាចចូលរួមបរិច្ចាគបានតាមរយៈ ធុង «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា។

«ចាស់អ្នក ថ្មីខ្ញុំ» របស់ឈប់ប្រើ តែនៅល្អមានប្រយោជន៍ កុំចោលបងប្អូន អាចយកមកបរិច្ចាគនៅទីតាំងមួយកន្លែងនេះបាន។

📍ទីតាំងធុងបរិច្ចាគ៖ បុរីសង្ឍឹមថ្មី វិថីផ្កាម្លិះ ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង
Open

Close