ប៉ូលិសក្រុងភ្នំពេញ អញ្ជើញ ប្រធានអង្គការមណ្ឌលមែកឈើមកសួរនាំ ជុំវិញការបង្ហោះព័ត៌មានថា មានសមត្ថកិច្ចគ.ម្រា.:មសម្លា.ប់ ជីវិតគាត់

ភ្នំពេញ៖  ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា: កាលពីរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលតាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល លោក ហុង ពិសិដ្ឋ សហការជាមួយលោក ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញ លោក ផន ផល្លាប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គមដើម្បីបំភ្លឺ ករណី ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា«ករណីកូនៗឪពុកត្រូវបានគេគម្រាម រៀបចំផែនការកំចា.ត់ឪពុកហើយ» ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថាករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថាគេគម្រាមអាយុជីវិតគាត់នោះទេ គឺគម្រាមសម្លាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។

ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះគឺមានឈ្មោះ ទី ចំរើនកុសល្យ ។

ដោយពេលនោះបើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់កម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គមនិងបានសុំគោលការណ៍ពីឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

អាស្រ័យជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close