កូនប្រុសបង្កើត របស់ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល មានវាសនាខ្ពស់ មកជំនួសតំណែង លោក ខុន សេរីរដ្ឋា អតីត អភិបាលស្រុកអង្គស្នួល

កណ្ដាល៖  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យតែងតាំង លោក នូ សុវណ្ណរិទ្ធ ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល។

នេះបើតាមអនុក្រឹត្យដែលបណ្ដាញសារព័ត៌មានយើង ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

បើតាមប្រភពបានឲ្យដឹងថា លោក ខុន សេរីរដ្ឋា អតីតអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួលនឹងត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាលវិញ។

គួរជម្រាបជូនថា លោក នូ សុវណ្ណរិទ្ធ អតីតជាអភិបាលរងស្រុកអង្គស្នួល ហើយលោកក៏ជាកូនប្រុសបង្កើតរបស់ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close