ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអន្តរាគមន៍ភ្លាមៗ ពន្លត់ អគ្គីភ័យដែលឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ នៅសង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា នៅម៉ោង ១០:៣០នាទីព្រឹក
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ៧មករា សហការជាមួយក្រុមអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គីភ័យអូឡាំព្យា ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅវេលាម៉ោង១១:៣០នាទី នាថ្ងៃដដែល។
ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួន ។