មុនផ្ទេរមកកាន់ តំណែងជា អភិបាលខេត្តកណ្តាល លោក គួច ចំរើន ធ្លាប់មានចំណាត់ការក្តៅលើ ផ្ទាំងប៉ាណូ ពាណិជ្ជកម្ម ស្រាបៀរ ដាក់អត់សុំច្បាប់!
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន មុនផ្ទេរមកកាន់ ជា អភិបាលខេត្តកណ្តាល ធ្លាប់មានចំណាត់ការក្តៅគគុក ចំពោះផ្ទាំងប៉ាណូ ពាណិជ្ជកម្ម ស្រាបៀរ ដាក់អត់សុំច្បាប់» ពលរដ្ឋ ក៍សង្ឃឹមជឿជាក់ថា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្មី នឹងបន្តមានចំណាត់ការ ខាងលើ ដូច លោក គួច ចំរើន ដែរ។
សូមជម្រាបថា លោក គួច ចំរើន ត្រូវបានប្រកាសអោយកាន់មុខតំណែង ជាអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ។
ក្នុងពិធីនោះ លោក ស សុខា បានណែនាំដល់ រដ្ឋបាលខេត្តទាំងអស់ ឱ្យ «សើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង» ដើម្បីកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀង ជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយ គ្រឿងស្រវឹង ទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង តាមដងផ្លូវ និងទីសាធារណៈ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ «គោលដៅ ធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទាន គ្រឿងស្រវឹង ជ្រុលហួសហេតុ របស់ប្រជាជន ដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាល ដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោងព្រាតគ្រប់ច្រកល្ហក ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជនីយដ្ឋាន ជាដើម មិនមែនជាគោលដៅត្រូវ ហាមឃាត់ការផ្សព្វផ្សាយនោះទេ។
យោងតាម ផេក ហ្វេសប៊ុក របស់ ក្រសួងមហាផ្ទៃ ៖ «ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះ បានឡើយ»។
គួររំលឹកផងដែរ ជុំវិញការ ដាក់តាំង ផ្ទាំងប៉ាណូ ស្រាបៀរ ផ្សាយពាណិជ្ជកម្ម ច្រើនប្រភេទ ច្រើនម៉ាក តាមដងផ្លូវ និងទ្រូងផ្លូវ ច្រើនលើសលុប ទាំង២៥ រាជធានីខេត្ត ដោយឡែក ខេត្តកំពង់ស្ពឺ កាល លោក វ៉ី សំណាង នៅជាអភិបាលខេត្ត បានបើកយុទ្ធនាការ កាត់ទម្លាក់ចោលស្ទើរទាំងស្រុង ហើយថ្មីៗ នេះ លោក វ៉ី សំណាង ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្ទេរភេរកិច្ច ជាភិបាលខេត្តកែវ ។
ក្រោយប្រកាសអោយចូលកាន់មុខតំណែង លោក វ៉ី សំណាង បានបញ្ជាអោយមន្ត្រីជំនាញក្រោមឱវាទ ចុះកាត់ ផ្ទាំងប៉ាណូ ស្រាបៀរ ផ្សាយពាណិជ្ជកម្ម តាមដងផ្លូវ ។ មហាជន និងប្រជាពលរដ្ឋ សម្តែងការពេញចិត្ត និងគាំទ្រ អភិបាលខេត្តតាកែវ ថ្មី ចំពោះចំណាត់ការខាងលើ។
ពលរដ្ឋ សំណូមពរដល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យគោលការណ៍ នៅ ទូទាំង២៥រាជធានីខេត្ត ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀង ជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយ គ្រឿងស្រវឹង ទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង តាមដងផ្លូវ និងទីសាធារណៈ ច្រើនលើសលុបនោះផង ៕