ហៅម្ចាស់ក្រុមហ៊ុនប្រមូលសំរាម លឹម កៅជីង ខូលអិធីឌី គ្រុប ធ្វើកិច្ចសន្យាហើយ…!

ខេត្តកណ្តាល៖ ហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តកណ្តាល បង្ហោះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ៖  សូមគោរពរាយការណ៍ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលជាទីគោរពដ៏ខ្ពង់ខ្ពស់ !

ចំពោះ ករណីបងប្អូនប្រជាពលរដ្ឋ លើកឡើងពាក់ព័ន្ធ ឡានដឹកសំរាម នៅក្នុងមូលដ្ឋានឃុំព្រែកថ្មី ស្រុកកោះធំ រដ្ឋបាលស្រុក បានហៅម្ចាស់ក្រុមហ៊ុនប្រមូលសំរាម មានឈ្មោះ ក្រុមហ៊ុន លឹម កៅជីង ខូលអិធីឌី គ្រុប ធ្វើកិច្ចសន្យាដូចខាងក្រោម៖

១ ត្រូវអនុវត្តតាមកិច្ចសន្យា សៀវភៅបន្ទុក
២ មិនត្រូវយកកំរៃសេវាក្នុងការប្រមូលសំរាម លើសការកំណត់
៣ បង្កើនការប្រមូលសំរាម ជាប្រចាំ ក្នុង១សប្ដាហ៍ ២ដង យ៉ាងតិច
៤ ជួស ជុលផ្លូវទៅចាក់សំរាម អោយបានល្អប្រសើជាងមុន
៥ ចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អប្រសើរ
៦ បង្កើនកម្មករប្រមូលសំរាមបន្ថែម

បន្ថែមពីនេះទៀតរដ្ឋបាលស្រុកបានណែនាំក្រុមហ៊ុន សូមអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចសន្យានេះ ។

សេចក្តីដូចគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបជារបាយការណ៍ដោយក្តីអនុគ្រោះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close