បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើពិធីសំណេះសំណាល និងបំពាក់មេដាយ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤
កណ្តាល ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើពិធីសំណេះសំណាល និងបំពាក់មេដាយ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤។
ក្រោមអធិបតីភាព លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក វិជ្ជបណ្ឌិត ប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម។
ដោយមានការចូលរួមពី នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្ដាល គ្រួសារអាវុធហត្ថ ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យរបស់មជ្ឍមណ្ឌលជាតិផ្តល់ឈាម មួយចំនួនទៀត។
ក្នុងពិធីនោះលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានលើកឡើង ដោយអនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធិភាពរបស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទី ភារកិច្ច ទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាមដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗ។ លោក មេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើជាគំរូល្អនិងមានស្នាដៃកិត្តិយស កេរ្តិ៍ឈ្មោះដ៍ថ្លៃថ្លានេះ ដោយមានការដឹកនាំចង្អុលបង្ហាញជាប្រចាំពីលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ឱ្យកម្លាំងកងរាជអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ឈរលើគោលការណ៍គោរពបទបញ្ជា គោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាពលរដ្ឋ។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលនានាជាច្រើន សម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល បានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។ លោក មេបញ្ជាការ ក៍បានផ្តល់កម្លាំងចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមដោយស្ម័គ្រចិត្ត សម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។ នាឱកាសនោះលោក មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការមកចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមិនគិតពីឋានៈ ពណ៌សម្បុរ ឬនិន្នាការ ជាពិសេសបានជួយសម្រួលដល់កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល និងក្រុមគ្រួសារ សាច់ញាតិ ពេលត្រូវការឈាមជាចាំបាច់។ ក្នុងនាម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ក្នុងរយះពេលកន្លងមក។ ក្នុងវេលាដ៏មានសារៈសំខាន់នេះលោក មេបញ្ជាការ បានផ្តល់អនុសាសន៍ថា ឈាមមានប្រភពពីមនុស្ស មិនមានរោងចក្រណាផលិតបានឡើយ ដូចនេះសូមលើកទឹកចិត្តដល់កងកម្លាំងយើងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌ជួយគ្នា បរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដែលជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃក្នុងការជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ដើម្បីសង្គ្រោះជីវិតមនុស្ស។