រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus ៖ នៅចំណតរថយន្តក្រុងឈប់ ក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្ដក្រុង ចេញ-ចូល ឬ ឈប់បានដោយងាយស្រួល។
ការឈប់ ឬចតយានជំនិះ ត្រូវទុកចន្លោះយ៉ាងតិច ១០ម៉ែត្រ ពីចំណតរងចាំរថយន្តក្រុងឈប់ ។
ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់ន្ថយការចំណាយ
-កាត់បន្ថយការបំពុលបរិស្ថាន
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។
សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ!