ជនខិលខូច បង្កើត គណនី ហ្វេសប៊ុក ដាក់ឈ្មោះ (ទៀង ច័ន្ទសារ និងរូបថត ធ្វើជាប្រូហ្វាល) ក្នុងន័យ ទុច្ចរិត
ភ្នំពេញ៖ នៅថ្ងៃទី១២ កក្កដា ២០២៤ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មានការសោកស្តាយយ៉ាងខ្លាំង នូវទង្វើរបស់ជនខិលខូច ដែលបានបង្កើត គណនេយ្យហ្វេសប៊ុក រួចដាក់ឈ្មោះ (ទៀង ច័ន្ទសារ និងរូបថត ធ្វើជាប្រូហ្វាល) ដើម្បីសរសេរវាយប្រហារ និងធ្វើការស៊ែលទៅលើ គណនី ឈ្មោះ បឹង បិន ដែលទង្វើនេះជាទង្វើ អសីលធម៌
សូម ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ កុំមានការភាន់ច្រឡំមកលើ រូបលោក។
ចំពោះមុខ លោកអធិការ បានកំពុងចំណាត់ការតាមផ្លូវច្បាប់ ដោយមិនលើកលែង៕