ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវ168K ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មាន ករណីហិង្សា (ក្មេងទំនើង កា ..;ប់ គ្នា បណ្តាលឱ្យរង !..;របួសធ្ងន់ ចំនួន០១នាក់)។ ក្រោយធ្វើសកម្មភាព កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៦នាក់ និងបក្សពួកប្រហែលជាង១០នាក់ទៀត កំពុងរត់គេចខ្លួន។
បច្ចុប្បន្នកម្លាំងជំនាញ កម្លាំងជំនាញបានធ្វើការកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្សពួកសេសសល់ យកមកអនុវត្តតាមនីតិវិធី៕