គម្រោងការដ្ឋានដាក់លូមេធំកំណាត់វិថីប្រទេសបារាំង(៤៧) មានទំហំ១ម៉ែត្រទឹកហូរ ដ៏មានសារៈសំខាន់ មានប្រវែងសរុបជាង ៧៥៥ម៉ែត្រ (សម្រេចបាន៥៥%)
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ គម្រោងការដ្ឋានដាក់លូមេធំកំណាត់វិថីប្រទេសបារាំង(៤៧) មានទំហំ១ម៉ែត្រទឹកហូរ ដ៏មានសារៈសំខាន់ មានប្រវែងសរុបជាង ៧៥៥ម៉ែត្រ (សម្រេចបាន៥៥%) ប្រកបដោយគុណភាព សុវត្ថិភាពការងារ សង្កាត់ស្រះចក ខណ្ឌដូនពេញ គាំទ្រដោយរដ្ឋបាលរាជធានីភ្នំពេញ ។
គម្រោងដាក់លូមេធំទទឹង១ម៉ែត្រទឹកហូរ ប្រវែងសរុបជាង ៧៥៥ម៉ែត្រថ្មី និងកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាពខណ្ឌដូនពេញ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់វិថីប្រទេសបារាំង(៤៧) សង្កាត់ស្រះចក ចាប់ពីកែងផ្លូវភូមិសាស្រ្តរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដល់កែងរង្វង់មូលគួចការណុង ហូរភ្ជាប់មកលូមេតំបន់វត្តភ្នំ គឺជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការជន់លិចទឹកពី ១.វិថី ព្រះសុីសុវត្តិយុតវង្ស (៨៤)
២.វិថី នារីក្លាហាន
៣.វិថី បុទមសុរិយាវង្ស(៧៥)
៤.វិថី នគររាជ(៨០)
៥.វិថី មាត់ជ្រូក(៨៦)
៦.វិថី ផ្សារដែក(៨៨)
៧.វិថី ព្រះវិហារ
៨.វិថី កោះត្រល់ តំបន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, តំបន់មន្ទីរ ពេទ្យព្រះកេតុមាលា, តំបន់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ, តំបន់វត្តស្រះចក, តំបន់មន្ទីរពេទ្យ គន្ធបុប្ផា, តំបន់រង្វង់មូលគួចការណុង ,តំបន់វត្តព្រះពុទ្ធ ឃោសាចារ្យ(ចិនដំដែក) ដែលស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ស្រះចកនៅរដូវវស្សាជាដើម ។
គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សាលាខណ្ឌដូនពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធបណ្តាញលូមេធំថ្មីដ៏មានសារៈសំខាន់ កំណាត់វិថីប្រទេសបារាំង(៤៧) (សម្រេចបាន ៥៥%) តាមផែនការ ប្រកបដោយសុវត្ថិភាពការងារ និងគុណភាព ។
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូទៅដល់តាមមុខផ្ទះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕
ប្រភព ៖ TVK