ខេត្តកណ្តាល៖ សារព័ត៌មាន The Mirror News ផ្សាយដាក់ចំណងជើងថា ៖ អភិបាល ខេត្តកណ្តាល ជំរុញឱ្យក្រុមហ៊ុនទឹកស្អាត ពង្រីកសក្តានុពលរបស់ខ្លួនដើម្បីបន្តចែកចាយជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់!
លោក គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនទឹកស្អាត ពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីបន្តចែកចាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះ ស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតទៅថ្ងៃអនាគត។
ការជំរុញរបស់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្ដី និងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកៀនស្វាយដើម្បីស្វែងយល់ពីដំណើរការបំពេញការងាររដ្ឋបាល និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអោយបានឆាប់រហ័ស។
អភិបាលខេត្តរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ និងរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូន ប្រជាពលរដ្ឋក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ។
ក្នុងនោះពលរដ្ឋ ម្នាក់បានចូលទៅ ខមិនថា ៖ ចំ ចំណុចណាស់ លោកម្ចាស់ ផ្លូវ២១ ម្តុំទួលក្រសាំង មិនមានទឹកស្អាតប្រើទេ។
នាយប់ថ្ងៃទី១០ ខែកក្កដា ២០២៤ ហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តកណ្តាល បាន screenshot យកទៅបង្ហោះដោយភ្ជាប់ខ្លឹមថា ៖ ម្ចាស់ ខមិន SA Oun សូមទាក់ទងមកលេខ 012359921 ព្រោះមន្ត្រីយើងបានព្យាយាមទាក់ទងទៅ តាមឆាត អត់ឆ្លើយតប។